យើងយល់ពីសារៈសំខាន់នៃដំណើរក្នុងការយកកូនរបស់អ្នក ដូច្នេះហើយ យើងចង់ផ្តល់ការប្រឹក្សា និង ការធានាក្នុងការ ធ្វើដំណើររបស់អ្នក។ ក្រុមគ្រូពេទ្យឯកទេសរបស់យើងកំពុងរង់ចាំផ្តល់ការគាំទ្រទៅតាមតម្រូវការអ្នក និងដើម្បីជួយឱ្យអ្នកទទួលបានការប្រឹក្សាផ្នែកជំងឺលំបាកមានកូនដែលមានប្រសិទ្ធភាពនិងសមស្របបំផុត។
យើងព្យាយាមធ្វើឱ្យដំណើរការយកកូនមានភាពងាយយល់តាមរយៈការពិគ្រោះយោបល់ដ៏ទូលំទូលាយមួយមុនពេលអ្នកសម្រេចចិត្តលើការព្យាបាលនេះ។ យើងប្តេជ្ញាផ្តល់ជូនលោកអ្នកនូវឱកាសជោគជ័យដ៏ល្អបំផុត។ សេវាកម្មប្រឹក្សាផ្នែកជំងឺលំបាកមានកូនរបស់យើងត្រូវបានដឹកនាំដោយក្រុមគ្រូពេទ្យមានបទពិសោធន៍ខ្ពស់ផ្នែកជំងឺនេះ។
ប្រសិនបើនេះជាជំហានដំបូងរបស់អ្នក យើងស្នើឱ្យលោកអ្នកមកទីតាំងយើងផ្ទាល់ ដើម្បីរៀបចំការពិគ្រោះយោបល់ និងនាំយកព័ត៌មានអំពីខ្លួនអ្នក ដើម្បីធ្វើការណាត់ជួបនៅមន្ទីរពហុព្យាបាល អរៀនដា។ ការធ្វើដូច្នេះអាចជួយអោយក្រុមការងាររបស់យើងអាចបង្កើតផែនការប្រឹក្សាស្របតាមតម្រូវការរបស់អ្នក និងគ្រប់ទិដ្ឋភាពទាំងអស់នៃជម្ងឺរបស់អ្នក។
ប្រសិនបើអ្នកមានសំណួរទាក់ទងនឹងជំងឺលំបាកមានកូនឬចង់ដឹងបន្ថែមអំពីដំណើរការនេះ សូមអញ្ជើញអ្នកទាក់ទងមកពួកយើងតាមរយៈអាសយដ្ឋានរបស់យើង ឬទម្រង់បែបបទឆ្លើយតបរបស់គេហទំព័រនេះ។