ក្នុងភាពជាដៃគូជាមួយ Cornerstone Asia Health មន្ទីរពហុព្យាបាល អរៀនដា ពង្រីកសេវាព្យាបាលផ្នែកវេជ្ជសាស្ត្ររបស់ខ្លួនជាពិសេសទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសដទៃទៀតនៅទូទាំងពិភពលោក។ មន្ទីរពហុព្យាបាល អរៀនដា មានការិយាល័យបញ្ជូនអ្នកទៅក្រៅប្រទេស ដែលគាំទ្រលោកអ្នកក្នុងគ្រប់វិធីដែលអាចធ្វើទៅបាន ដើម្បីធានាថាលោកអ្នកទទួលបានព័ត៌មាន និងការគាំទ្រដែលលោកអ្នកត្រូវការ ដោយគ្មានការចំណាយបន្ថែម ឬការគិតប្រាក់បន្ថែមសម្រាប់ការប្រើប្រាស់សេវាកម្ម។