សេវាសំរាលកូនរបស់យើងបម្រើដល់ក្រុមគ្រួសារអ្នកចាប់តាំងពីអំឡុងពេលមានផ្ទៃពោះ ពេលសំរាល និងបន្ទាប់ពីសំរាល។ នៅមន្ទីរពហុព្យាបាល អៀនដា យើងមានផ្តល់សេវាកម្មសំរាលគ្រប់ប្រភេទ មិនថាជាការសំរាលបែបធម្មជាតិ ឬការវះកាត់នោះទេ ក្រុមគ្រូពេទ្យក្នុងស្រុកនិងអន្តរជាតិដែលមានបទពិសោធន៍របស់យើង អាចធានាបាននូវសេវាកម្មសម្ភពស្តង់ដារអន្តរជាតិជូនលោកអ្នក។
អ្នកម្តាយគួរតែទាក់ទងយើងនៅដំណាក់កាលដំបូងនៃការមានផ្ទៃពោះដើម្បីទទួលបានការថែទាំមានផ្ទៃពោះពេញលេញ ការត្រួតពិនិត្យសុខភាព និងការធ្វើតេស្តចាំបាច់ផ្សេងៗ ចាប់តាំងពីពេលចាប់ផ្តើមមានគភ៌រហូតដល់ពេលសំរាលដើម្បីទទួលបានសេវាកម្មរួមមាន៖