មន្ទីរពហុព្យាបាល អៀនដា ផ្តល់ជូននូវសេវាសង្គ្រោះបន្ទាន់ 24 ម៉ោងដោយប្រើឧបករណ៍វេជ្ជសាស្ដ្រសម័យទំនើប ដូចជាម៉ាស៊ីនស្កេនកាំរស្មីអ៊ិច និងអ៊ុលត្រាសោន។ យើងនឹងធ្វើរោគវិនិច្ឆ័យ ធ្វើតេស្ត និងព្យាបាលអ្នកជំងឺទាំងអស់នៅក្នុងទីតាំងតែមួយដោយមិនចាំបាច់រង់ចាំយូរទេ។បន្ទប់សង្គ្រោះបន្ទាន់របស់យើងធំទូលាយ ដែលធ្វើអោយការព្យាបាលមានលក្ខណៈឯកជន និងឆាប់រហ័ស។ មិនថាអ្នកជាអ្នកជម្ងឺ ឬសមាជិកគ្រួសារដែលមានបញ្ហា ឬមិត្តភក្តិទេ យើងនឹងផ្តល់សេវាប្រកបដោយការយកចិត្តទុកដាក់ខ្លាំង។
លេខទំនាក់ទំនងសម្រាប់សេវាសង្គ្រោះបន្ទាន់៖ 023 223 789 !