បេះដូង​ជា​សរីរាង្គ​សំខាន់​បំផុត​របស់​មនុស្ស​គិត​ចាប់ពី​ពេល​មុន​កើត​រហូតដល់​ពេល​ស្លាប់​ទៅ​វិញ​។ ​ក្នុង​ចំណោម​សរីរាង្គ​ទាំងអស់​បេះដូង​កើត​មុន​គេ​ ​និង​ចាប់ផ្ដើម​កន្ត្រាក់​តាំងពី​កូន​មាន​អាយុ​ 4 ​សប្ដាហ៍​នៅក្នុង​ផ្ទៃ​ម្ដាយ​ ​រួច​បន្ត​ការវិវឌ្ឍន៍​រហូតដល់​ពេល​កូន​គ្រប់​ខែ​ប្រសូត​។ ​ទារក​ខ្លះ​ប្រសូត​មក​ជាមួយនឹង​បេះដូង​ដែល​វិវឌ្ឍន៍​មិន​ទាន់​គ្រប់​លក្ខណៈ​ ​ឬ​ខុស​លក្ខណៈ​បង្ក​ទៅ​ជា​ជំងឺ​បេះដូង​ពី​កំណើត​ ​ខណៈ​ដែល​ទារក​មួយចំនួន​ធំ​ប្រសូត​មក​ជាមួយ​បេះដូង​គ្រប់​លក្ខណៈ​ ​និង​អាច​បំពេញ​មុខងារ​នាំ​ឈាម​ចិញ្ចឹម​រាងកាយ​បាន​។ ​ជួនកាល​មាន​មេរោគ​ប្រភេទ​ខ្លះ​ធ្វើឲ្យ​ខូច​ដល់​រចនាសម្ព័ន្ធ​ ​និង​មុខងារ​របស់​បេះដូង​ដែល​ស្ដែង​ចេញ​ជា​រោគសញ្ញា​ជំងឺ​បេះដូង​នៅលើ​ទារក ​ឬ​កុមារ​។ ​រួម​ជាមួយនឹង​ភាពសំបូរ​បែប​នៃ​របប​អាហារ​ និង​របៀប​នៃ​ការរស់នៅ​ផ្សេង​ៗ​ ​ធ្វើឲ្យ​មនុស្ស​ពេញ​វ័យ​ប្រឈម​នឹង​ការកើត​ជំងឺ​លើស​ឈាម​ ​និង​បេះដូង​ដែល​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវិត​។ ​ដោយ​ហេតុ​ថា​ ​នៅពេល​ដែល​បេះដូង​ឈប់​ដំណើរការ​នោះ​អ្វី​ៗ​គ្រប់​យ៉ាង​នឹង​ត្រូវ​បញ្ចប់​ ​ដូច្នេះហើយ​ការពិនិត្យ​និង​ថែទាំ​សុខភាព​បេះដូង​ជា​រឿង​សំខាន់​បំផុត​ជាង​គេ​ដែល​មិន​អាច​ខ្វះ​បាន​។​

heart


ប្រភេទ ជំងឺបេះដូងពីកំណើត មនុស្សពេញវ័យ 30-55 ឆ្នាំ (ធម្មតា) មនុស្សពេញវ័យ 30-55 ឆ្នាំ (គ្រប់ផ្នែក) មនុស្សចាស់ > 55 ឆ្នាំ (កម្រិតខ្ពស់
<5 ឆ្នាំ
>5 ឆ្នាំ
ការពិនិត្យ ទូទៅ សំនួរទាក់ទងនឹងសុខភាព
ទម្ងន់ និងកម្ពស់
សន្ទស្សន៍ម៉ាសរាងកាយ
សំពាធឈាម ជីពចរ ចង្វាក់ដង្ហើម កម្រិតអុកស៊ីសែន សីតុណ្ហភាព
វិភាគបេះដូង វាស់ចង្វាក់បេះដូងពេលសម្រាក (ពិភាក្សាមួយករណីៗ សម្រាប់ទារក)
អេកូបេះដូង
អេកូសរសៃឈាម
វិភាគឈាម វិភាគគ្រាប់ឈាម ភាពស្លេកស្លាំង
ជាតិខ្លាញ់ក្នុងឈាម៖ Total Cholesterol, HDL Cholesterol, LDL Cholesterol, Triglycerides
ជាតិស្ករក្នុងឈាម
កំហាប់ជាតិស្ករក្នុងឈាម
មើលមុខងារតំរង់នោម៖ Creatinine
ជាតិពុលក្នុងឈាម៖ BUN
អេឡិចត្រូលីត៖ ប៉ូតាស្យូម សូដ្យូម កាល់ស្យូម ក្លរ
មុខងារថ្លើម៖ SGPT/ALT, SGOT/AST, Gamma GT
ជាតិសាច់ក្នុងឈាម
មុខងារក្រពេញក៖ FT3, TSH
ជាតិអាស៊ីតក្នុងឈាម
អង់ស៊ីមបេះដូង៖ Troponin, PK-MB, LDH
CRP
រលាកសន្លាក់
រលាកបំពង់ក
រលាកក្រពះពោះរៀន
វិភាគ ទឹកនោម វិភាគទឹកនោម
វិភាគលាមក ឈាមក្នុងលាមក
វិភាគសួត ថតសួត
តម្លៃ

សេចក្តីណែនាំសម្រាប់កម្មវិធីពិនិត្យសុខភាព ការរៀបចំសម្រាប់ការពិនិត្យរបស់អ្នក៖

សេចក្តីណែនាំទូទៅ
  • ​សូម​យក​មក​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​ ​ឬ​លិខិត​ឆ្លង​ដែន​ ​និង​មកដល់​ 10 នាទី​មុនពេល​ម៉ោង​ណាត់ជួប​
  • ​ប្រសិនបើ​អ្នក​មាន​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​សូម​យក​មក​ជាមួយ​នូវ​លទ្ធផល​តេស្ត ​ឬ​របាយការណ៍​ដែល​អ្នក​បាន​ពិនិត្យ​មក​ជូន​គ្រូពេទ្យ​
  • ​ប្រសិនបើ​អ្នក​ស្ថិត​នៅ​ក្រោម​ការព្យាបាល​ ​ឬ​ការប្រើ​ថ្នាំ​ចំពោះ​ស្ថានភាព​សុខភាព​ ​និង​កាយសម្បទា​ណាមួយ​ ​សូម​ជូនដំណឹង​ជាមុន​ដល់​គិលានុបដ្ឋាយិកា​

លក្ខខណ្ឌ៖

  • តម្លៃ​រួមបញ្ចូល​ទាំង​ថ្លៃ​គ្រូពេទ្យ​ពិនិត្យ​។​
  • តម្លៃ​ទាំងអស់​អាច​មាន​ការផ្លាស់ប្តូរ​ដោយ​គ្មាន​ការជូនដំណឹង​ជាមុន​។​
  • ​តម្លៃ​ជា​កញ្ចប់​ត្រូវបាន​ផ្ដល់​ដល់​អ្នកជំងឺ​ដែល​បាន​ទូទាត់​វិក្កយបត្រ​ដោយ​ផ្ទាល់​នៅ​មន្ទីរពេទ្យ​តែ​ប៉ុណ្ណោះ​។​
  • គ្មាន​ការបញ្ចុះ​តម្លៃ​ណាមួយ​អាច​ត្រូវបាន​អនុវត្ត​ចំពោះ​តម្លៃ​កញ្ចប់​។

​​​ ព័ត៌មានអំពីកញ្ចប់សេវាកម្ម ​


កញ្ចប់ពិនិត្យបេះដូង
បុរស ស្ត្រី និងកុមា

​​ដើម្បីទទូលបានកញ្ចប់គម្រោង: ​


សូមអញ្ចើញមក​មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ដើម្បីរៀបចំគម្រោងរបស់អ្នក ឫទំនាក់ទំនង់មកលេខទូរស័ព្ទ: +855 23 223 789