ការថែទាំរបស់យើងសម្រាប់អ្នកម្តាយរួមមាន៖

  • ​ការថែទាំ​មុនពេល​សំរាល​ដោយ​គ្រូពេទ្យ​ជំនាញ​
  • ​បច្ចេកវិទ្យា​ទំនើប​បំផុត​សម្រាប់​តាមដាន​ការមាន​ផ្ទៃពោះ​ និង​ការវិវឌ្ឍន៍​របស់​គភ៌​
  • ​ថ្នាក់​ត្រៀម​មុនពេល​សំរាល​ដើម្បី​ជួយ​អ្នក​ត្រៀមខ្លួន​សម្រាប់​ភាព​ជា​ម្តាយ​
  • ​ផ្តល់​ដំបូន្មាន​អំពី​អាហារូបត្ថម្ភ​ ​និង​លំហាត់ប្រាណ​សមស្រប​អំឡុងពេល​មាន​ផ្ទៃពោះ​
  • ​បន្ទប់​សំរាល​ឯកជន​ជាមួយ​ការតាមដាន​សុខភាព​ ​និង​សម្ភារៈ​ពិសេស​ដែល​ត្រូវការ​សម្រាប់​ការសំរាល​
  • ​ការតាមដាន​ 24 ម៉ោង​ដោយ​អ្នកឯកទេស​ខាង​ថ្នាំ​សណ្តំ​នៅក្នុង​បន្ទប់​សំរាល​កូន​
  • ​ការថែទាំ​សុខភាព​ក្រោយ​សំរាល​កូន​រួមទាំង​ជំនួយ​ ​និង​ដំបូន្មាន​ស្តីពី​ការបំបៅ​កូន​ដោយ​ទឹកដោះ

ការត្រៀមរៀបចំសម្រាប់ទារក

ការថែរក្សា​យ៉ាង​ទូលំទូលាយ​ដែល​ចាប់ផ្តើម​ពី​ការបង្កកំណើត​ក្នុង​ស្បូន​ រហូតដល់​ការសំរាល​កូន​ ​និង​ការលូតលាស់​នៃ​ទារក​។ ​សេវា​រួមបញ្ចូល​៖​

  • ​ការថែទាំ​ទារក​ដែល​ផ្តល់​ដោយ​គ្រូពេទ្យ​ជំនាញ​ឯកទេស​ខ្ពស់​​
  • ​ទំនាក់ទំនង​ស្បែក​និង​ស្បែក​រវាង​ម្តាយ​ ​និង​កូន​ភ្លាម​ៗ​ក្រោយ​ការសំរាល​​
  • ​​សេវា​ពិគ្រោះយោបល់​ផ្នែក​ថែទាំ​កុមារ​ដែល​ផ្តល់​ជូន​ដោយ​ក្រុម​គ្រូពេទ្យ​កុមារ​ ​ដែល​រួមបញ្ចូល​ទាំង​ការណែនាំ​ស្តីពី​ការវិវឌ្ឍន៍​របស់​កុម ​និង​ប្រធានបទ​ផ្សេង​ៗ​ទៀត​ដែល​មាតាបិតា​ថ្មី​អាច​ត្រូវការ​ណែនាំ​
  • ​ការធ្វើតេស្ត​ទារក​ទើប​នឹង​កើត​ដើម្បី​ពិនិត្យ​រកមើល​បញ្ហា​សុខភាព​​
  • ​សេវា​ស្វាគមន៍​សម្រាប់​ទារក​ទើប​នឹង​កើត​របស់​អ្នក​ដែល​រួមមាន​ ​សំលៀកបំពាក់​ទារ​ក ​រូបថត​ទារ​ក ​និង​សំបុត្រ​កំណើត​​

សមាជិកភាពបន្ថែមទៅឱ្យ ”Baby Club” រួមទាំងអត្ថប្រយោជន៍ដូចខាងក្រោម៖

  • ​ការបញ្ចុះ​តម្លៃ​ 10 % ​លើ​ថ្នាំ​
  • ​ការបញ្ចុះ​តម្លៃ​ 10 % ​ទៅលើ​បន្ទប់​អ្នកជំងឺ​
  • ​អត្ថប្រយោជន៍​ទាំង​នេះ​មាន​សុពលភាព​រហូតដល់​កូន​របស់​អ្នក​អាយុ​ 12 ឆ្នាំ​
  • កញ្ចប់សំរាលរបស់ អរៀនដា ផ្តល់ជូនជម្រើសខុសៗគ្នាសម្រាប់អ្នក៖

    ផ្តល់សុវត្ថិភាព ផាសុកភាព និងស្តង់ដាអន្តរជាតិនៃការថែទាំពិសេសនៅក្នុងពេលវេលាដ៏សំខាន់នេះសម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នក។ ជ្រើសរើសជម្រើសដែលសមស្របសម្រាប់អ្នក៖


    កញ្ចប់​៖ ​តម្លៃ​កញ្ចប់​គឺ​សម្រាប់​តែ​ស្ត្រី​ដែល​មាន​គភ៌​ចាប់ពី​ 35 សប្តាហ៍​ឡើង​ ​និង​ធ្លាប់​មក​ពិនិត្យ​គភ៌​នៅ​មន្ទីរ​ពហុ​ព្យាបាល​ ​និង​សម្ភ​ព ​អរៀន​ដា ​យ៉ាងតិច​ 2 ដង​ ​។​

    សេវាកម្ម សំរាលធម្មជាតិ សំរាលដោយវះកាត់
    កញ្ចប់ មិនមែនកញ្ចប់ កញ្ចប់ មិនមែនកញ្ចប់
    ស្ដង់ដា វីអាយភី ស្ដង់ដា វីអាយភី ស្ដង់ដា វីអាយភី ស្ដង់ដា វីអាយភី
    បន្ទប់ វីអាយភីធំទូលាយមាន គ្រែអ្នកជំងឺ គ្រែអ្នកកំដរ ម៉ាស៊ីនត្រជាក់ សាឡុងធំ បង្អួច បន្ទប់ទឹក ម៉ាស៊ីនកំដៅម្ហូប និង សំភារៈផ្ទះបាយ
    បន្ទប់ ស្ដង់ដា ធំមាន គ្រែអ្នកជំងឺ ម៉ាស៊ីនត្រជាក់ សាឡុងធំ បង្អូច បន្ទប់ទឹក ម៉ាស៊ីនកំដៅម្ហូប និង សំភារៈផ្ទះបាយ
    ការពិនិត្យដោយវេជ្ជបណ្ឌិតឯកទេស ផ្នែកសម្ភព រោគស្ត្រី កុមារ និង សង្គ្រោះបន្ទាន់ ប្រពោធនកម្ម ថ្នាំសណ្តំ ក្នុងអំឡុងពេល មុន កំពុង និង ក្រោយវះកាត់ ឬសំរាល
    ការថែទាំដោយឆ្មប និង គិលានុប្បដ្ឋាយិកា ជំនាញ
    ការសង្គ្រោះ និងថែទាំទារកដោយវេជ្ជបណ្ឌិតឯកទេសកុមារ
    ការចាក់វ៉ាក់សាំងការពារ រលាកថ្លើមប្រភេទ បេ របេង និង វីតាមីន កា ដល់ទារកទើបកើត
    ការពិនិត្យសុខភាពមុនពេលសំរាល (ការធ្វើអេកូផ្ទៃពោះ; តេស្តឈាមមុនពេលសំរាល (គ្រាប់ឈាម មុខងារកំណកឈាម ក្រុមឈាម មុខងារថ្លើម មុខងារតំរង់នោម ស្ករ); ពិនិត្យទឹកនោម; ចាប់ចង្វាក់បេះដូងម្ដាយ; តាមដានចង្វាក់បេះដូងកូន និង តាមដានការកន្ត្រាក់ស្បូន ចំនួន 4 - 5ដង)
    អេកូពោះជូនម្ដាយក្រោយសំរាល ឬវះកាត់
    ការថែទាំមុខរបួសក្រោយវះកាត់ ឬសំរាល
    ការថែទាំក្រោយវះកាត់សំរាប់ម្ដាយ និង ទារកអំឡុងពេល 4យប់ 5ថ្ងៃ
    ការថែទាំក្រោយសំរាលសំរាប់ម្ដាយ និង ទារកអំឡុងពេល 3យប់ 4ថ្ងៃ
    ផ្ដល់ជូនការប្រើប្រាស់ថ្នាំអំឡុងពេលសំរាកពេទ្យ
    ផ្ដល់ជូនអាហារ 3ពេលក្នុង 1ថ្ងៃ សំរាប់ម្ដាយ
    ពិនិត្យសុខភាពទារក ដោយអេកូបេះដូង ពិនិត្យឈាមរកជំងឺតំណពូជ 8មុខ
    រូបថតអនុស្សាវរីយ៍
    កន្ត្រកផ្កា និងរូបថតអនុស្សាវរីយ៍
    តម្លៃសរុបសម្រាប់ជនជាតិខ្មែរ $699 $999 $899 $1199 $1299 $1599 $1499 $1799
    តម្លៃសរុបសម្រាប់ជនបរទេស $1049 $1499 $1349 $1799 $1949 $2399 $2249 $2699

    សេវាកម្មបន្ថែម កញ្ចប់ មិនមែនកញ្ចប់ កញ្ចប់ មិនមែនកញ្ចប់
    ស្ដង់ដា វីអាយភី ស្ដង់ដា វីអាយភី ស្ដង់ដា វីអាយភី ស្ដង់ដា វីអាយភី
    សំរាលដោយគ្មានការឈឺចាប់ $200 $200 $200 $200
    ជួសឈាមកែងជើងទារក រកជំងឺតំណពូជ 4មុខ $40 $40 $40 $40
    ជួសឈាមកែងជើងទារក រកជំងឺតំណពូជ 8មុខ $50 $50 $50 $50
    អេកូបេះដូងទារក $20 $20 $20 $20
    ការសំរាលដោយម៉ាស៊ីនបូម $150 $150 $150 $150
    កូនភ្លោះ $200 $200 $200 $200 $200 $200 $200 $200
    អ្នកធ្លាប់វះកាត់ 2ដងឡើង $100 $100 $100 $100 $100 $100 $100 $100
    បន្ថែមការស្នាក់នៅក្នុងមួយថ្ងៃ $80 $150 $80 $150 $80 $150 $80 $150

    រួមបញ្ចូលក្នុងកញ្ចប់សំរាល៖

    • ​​ថ្លៃ​ពិនិត្យ​របស់​វេជ្ជបណ្ឌិត​៖ ​វេជ្ជបណ្ឌិត​ឯកទេស​សម្ភ​ព ​កុមារ​ ក្រុម​គ្រូពេទ្យ​ឯកទេស ​និង​សេវាកម្ម​ពិនិត្យ​ព្យាបាល​របស់​គ្រូពេទ្យ​ជំនាញ​
    • ​ឧបករណ៍​វេជ្ជសាស្ត្រ​ទាំងអស់​ដែល​ត្រូវការ​សម្រាប់​ការសំរាល​កូន​រួមទាំង​ការតាមដាន​បេះដូង​របស់​ទារក​ដោយ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិច​​
    • ​ការធ្វើតេស្ត​ក្នុង​មន្ទីរ​ពិសោធន៍​ដែល​តម្រូវ​សម្រាប់​ទារក​ទើប​នឹង​កើត​សម្រាប់​កញ្ចប់​វីអាយភី ​រួមបញ្ចូល​ប៉ុន្តែ​មិន​កំណត់​ចំពោះ​៖​​
      1. Blood type test ​( ABO grouping ,​ Rh typing )​
      2. Screening for Phenylketonuria ​( PKU )​,​ Congenital Hypothyroidism ,​ G 6 PD Deficiency ,​ Cystic Fibrosis ,​ Galactosemia ,​ Congenital Adrenal Hyperplasia ,​ Biotinidase Deficiency
      3. ​ការស្កេន​រក​បញ្ហា​បេះដូង​ពី​កំណើត​
      4. ការស្កេន​រក​ជំងឺ​លឿង​ Hyperbilirubinemia ​ធ្ងន់ធ្ងរ​របស់​ទារក​
    • ​ថ្នាំ​ និង​ការផ្គត់ផ្គង់​ឧបករណ៍​វេជ្ជសាស្ត្រ​ទាំងអស់​ដែល​ត្រូវការ​សម្រាប់​ការសំរាល​
    • ​គ្រូពេទ្យ​ឯកទេស​ខាង​ថ្នាំ​សណ្តំ ​និង​ការចាក់​ថ្នាំ​សម្រាប់​ការសំរាល​ធម្មតា​ដោយ​គ្មាន​ការឈឺចាប់​ចំពោះ​អ្នកម្ដាយ​ដែល​ជ្រើសរើស​សេវាកម្ម​សំរាល​ដោយ​គ្មាន​ការឈឺចាប់​
    • ​បន្ទប់​វះកាត់​ ​ថ្នាំ​ស្ពឹក ​ឧបករណ៍​វេជ្ជសាស្ត្រ​ ​ថ្នាំ​ពេទ្យ​ ​និង​ជំនួយការវះកាត់​សម្រាប់​ការសំរាល​ដោយ​វះកាត់​
    • ​បន្ទប់​សំរាក​ក្រោយ​វះកាត់​ឯកជន​រួមទាំង​អាហារ​ ​និង​សេវា​ថែទាំ​សម្រាប់​ម្តាយ​
    • ​បន្ទប់​ទារក ​គិលានុបដ្ឋាយិកា​ទារក​ បន្ទប់​សំរាល ​និង​ក្រុម​គ្រូពេទ្យ​សំរាល​
    • ​ការថែទាំ​អ្នកជំងឺ​ក្នុង​មន្ទីរពេទ្យ​៖​ 3 យប់​ 4 ថ្ងៃ​សម្រាប់​ការសំរាល​ធម្មតា​ ​និង​ការសំរាល​ធម្មតា​ដោយ​គ្មាន​ការឈឺចាប់​។​ 4 យប់​ 5 ថ្ងៃ​សម្រាប់​ការសំរាល​ដោយ​វះកាត់​
    • ​កញ្ចប់​នេះ​មិន​រាប់បញ្ចូល​ចំពោះ​ផលវិបាក​មុន​ ​ក្នុង​អំឡុងពេល​ ​និង​ក្រោយពេល​សំរាល ​ឬ​វះកាត់​ចំពោះ​ម្ដាយ​ ​និង​ទារក​ទេ​។ ​ផលវិបាក​ផ្សេង​ៗ​ដែល​កើតឡើង​នឹង​ត្រូវ​គិត​សេវា​បន្ថែម​យោង​តាម​ករណី​នីមួយ​ៗ​

    លក្ខខណ្ឌ៖

    • ​តម្រូវឲ្យ​កក់​ប្រាក់​ 20 % ​មុនពេល​គភ៌​អាយុ​មុន​ 36 សប្ដាហ៍​
    • ​តម្លៃ​ក្នុង​កញ្ចប់​មិន​រាប់បញ្ចូល​ថ្នាំ​ព្យាបាល​នៅ​ផ្ទះ​ ​ឬ​ការចំណាយ​ផ្ទាល់ខ្លួន​ទេ​
    • ​កញ្ចប់​អាច​មិន​សមស្រប​សំរាប់​គ្រប់​ស្ត្រី​ទាំងអស់​ ​ដោយ​ផ្អែក​លើ​ស្ថានភាព​សុខភាព​របស់​មាតា ​និង​ឬ​កុមារ​។ ​សំរាប់​ពត៌មាន​លំអិត​បន្ថែម​ ​សូម​ទាក់ទង​វេជ្ជបណ្ឌិត​ឯកទេស​សម្ភ​ព ​និង​រោគ​ស្ត្រី​
    • ​តម្លៃ​ទាំងអស់​អាច​មាន​ការផ្លាស់ប្តូរ​ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជាមុន​

    ​​​ ព័ត៌មានអំពីកញ្ចប់សេវាកម្ម ​


    កញ្ចប់សម្រាល
    ស្ត្រី
    $699(ជនជាតិខ្មែរ, សំរាលធម្មជាតិ, កញ្ចប់ស្ដង់ដា),
    $1049(ជនបរទេស, សំរាលធម្មជាតិ, កញ្ចប់ស្ដង់ដា)

    ​​ដើម្បីទទូលបានកញ្ចប់គម្រោង: ​


    សូមអញ្ចើញមក​មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ដើម្បីរៀបចំគម្រោងរបស់អ្នក ឫទំនាក់ទំនង់មកលេខទូរស័ព្ទ: +855 23 223 789