doctor

លោកស្រី​ Margie Parry ​គឺជា​គិលានុបដ្ឋាយិកា​ដែល​ត្រូវបាន​ចុះ​បញ្ជី​ទទួលស្គាល់​ ​និង​មាន​បទពិសោធន៍​ផ្នែក​គ្លីនិក​យ៉ាង​ទូលំទូលាយ​ក្នុង​ការថែទាំ​កុមារ​នៅ​ទីក្រុង​ Brisbane ​និង​មន្ទីរពេទ្យ​ប្រចាំ​តំបន់​នៃ​រដ្ឋ​ Queensland ​។​ លោកស្រី​ធ្លាប់​បាន​ឆ្លងកាត់​ការ​យក​កូន​តាម​បែប​វេជ្ជសាស្រ្ត​ដោយ​ខ្លួន​លោកស្រី​ផ្ទាល់​ ​ហើយ​ជា​លទ្ធផល​ លោកស្រី​បង្កើត​បាន​កូន​ភ្លោះ​ប្រុស​ពីរ​នាក់​ដ៏​ស្រស់ស្អាត​។​

លោកស្រី​ Margie ​បាន​ត្រលប់​ចូល​ធ្វើការ​វិញ​ក្រោយពី​បាន​បង្កើត​ ​និង​ចិញ្ចឹម​កូន​ភ្លោះ​របស់​លោកស្រី​អស់​រយៈពេល​ ៥ ឆ្នាំ​ ​ហើយ​នៅ​ឆ្នាំ​ ២០០៣ ​លោកស្រី​បាន​ធ្វើការ​ជាមួយ​វេជ្ជបណ្ឌិត​ Clare Boothroyd ​នៅក្នុង​អង្គភាព​វះកាត់​ដែល​ជា​កន្លែង​ប្រមូល​ស៊ុត​។ ​បន្ទាប់មក​ លោកស្រី​បាន​ធ្វើការ​នៅ​ Care Fertility ​ពី​ឆ្នាំ​ ២០០៨ ​ដល់​ឆ្នាំ​ ២០១៦ ​ដោយ​មាន​តួនាទី​ជា​អ្នកសម្របសម្រួល​គិលានុបដ្ឋាយិកា​។ ​លោកស្រី​ Margie ​ក៏​មាន​តួនាទី​ជា​អ្នកស្កេន​អ៊ុលត្រា​សោន​សំរាប់​ការផ្ទេរ​អំប្រ៊ីយ៉ុង​ផងដែរ​។​

បុគ្គលិក​លក្ខណៈ​ពិសេស​របស់​លោកស្រី​គឺ​ការស្វាគមន៍​វត្តមាន​របស់​លោកស្រី​នៅ​គ្រប់​អង្គភាព​យក​កូន​តាម​បែប​វេជ្ជសាស្រ្ត​ ​(infertility)​ ​។ ​បច្ចុប្បន្ន​លោកស្រី​គឺជា​អ្នកសម្របសម្រួល​គិលានុបដ្ឋាយិកា​នៅ​ Queensland Fertility Group ​និង​មជ្ឈមណ្ឌល​ផ្តល់​កំណើត​ ដែល​ចំណង់ចំណូលចិត្ត​របស់​លោកស្រី​គឺ​ផ្តល់​ជំនួយការ​ក្នុង​ការជ្រើសរើស​ស៊ុត​នៅ​បន្ទប់​ជ្រើសរើស​ស៊ុត​ ​និង​នៅ​បន្ទប់​វះកាត់​ដែល​ការប្រមូល​ស៊ុត​ត្រូវបាន​អនុវត្ត​។​

លោកស្រី​ Margie ​ប្តេជ្ញា​ផ្តល់​នូវ​បទពិសោធន៍​គ្រប់​ជ្រុងជ្រោយ​ដល់​អតិថិជន Infertility គ្រប់​រូប ​ហើយ​គូ​ស្វាមី​ភរិយា​ទាំងឡាយ​នឹង​ទទួលបាន​ ​សេវា​ថែទាំ​ប្រកប​ដោយ​ការយកចិត្តទុកដាក់​ ​និង​ទឹកមុខ​រីករាយ​រាក់ទាក់​ក្នុង​ដំណើរ​យក​កូន​តាម​បែប​វេជ្ជសាស្រ្ត​របស់​ពួក​គេ​។​ លោកស្រី​ Margie ​ទទួល​តំណែង​ជា​អ្នកតំណាង​ FNA ​របស់​រដ្ឋ​ Queensland ​ចាប់តាំងពី​ឆ្នាំ​ ២០១២ ​ហើយ​បាន​កាន់​តំណែង​ជា​ហេរញ្ញិក​ FNA ​ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​គិលានុបដ្ឋាយិកា​ផ្នែក​ផ្តល់​កំណើត​នៃ​ប្រទេស​អូស្ត្រាលី​។

​​ ព័ត៌មាន ​


លោកស្រី MARGIE PARRY

ប្រធានគិលានុបដ្ឋាយិកា

គិលានុបដ្ឋាយិកាពីប្រទេសអូស្ត្រាលី

​​ ការស្នើសុំដើម្បីណាត់ជួប ​