doctor

លោក​ Terry Leonard ​បាន​ចាប់ផ្តើម​ការងារ​នៅ​ឆ្នាំ​ ១៩៧៨ ​ក្នុង​ផ្នែក​ Assisted Conception ​នៅ​មន្ទីរ​ពិសោធន៍​ប្រព័ន្ធ​សុខភាព​បន្ត​ពូជ​នៃ​មន្ទីរពេទ្យ​ Middlesex ​ក្នុង​ទីក្រុង​ London នៃ​ចក្រភព​អង់គ្លេស​ ​ដែល​ក្នុង​ ​កំឡុងពេល​នោះ​ លោក​បាន​ទទួលបាន​សញ្ញាប័ត្រ​ផ្នែក​ Immunology ។ ​នៅ​ឆ្នាំ​ ១៩៨៨ ​លោក​បាន​ចាប់ផ្ដើម​ការងារ​ជា​ Clinical Embryologist ​ហើយ​ស្រប​ពេល​នោះ​ដែរ​ លោក​បាន​ដឹកនាំ​មន្ទីរ​ពិសោធន៍​ផ្នែក​ Assisted Conception ​នៅ​មន្ទីរពេទ្យ​ Lister ​ក្នុង​ទីក្រុង​ London ​ដែល​បន្ទាប់មក​បាន​កា្លយ​ជា​គ្លីនិក​មួយ​ដែល​ទទួលបាន​ភាពជោគជ័យ​បំផុត​នៅ​ចក្រភព​អង់គ្លេស​។ ​នៅពេល​នោះ​ផងដែរ​លោក​ក៏​បាន​ក្លាយជា​អ្នក​អនុវត្តន៍​ ICIS ដំបូង​បំផុត​នៅ​ចក្រភព​អង់គ្លេស​ហើយ​ក៏​ទទួលបាន​តួនាទី​ជា​ Scientific and ICSI Inspector ​សម្រាប់​ Human Fertilisation ​និង​ Embryology Authority ​( HFEA )​.​

នៅ​ឆ្នាំ​ ១៩៩៩ ​លោក​ Terry ​រួម​ជាមួយនឹង​ក្រុមការងារ​បាន​បង្កើត​គ្លីនិក​ Fertility ​ឯករាជ្យ​មួយ​នៅក្នុង​ក្រុង​ Colchester ​ហើយ​លោក​បាន​ក្លាយជា​នាយក​គ្រប់គ្រង​គ្លីនិក ​និង​ នាយក​ផ្នែក​វិទ្យាសាស្រ្ត​នៅ​ទីនោះ​ផងដែរ​។ ​លោក​ Terry ​មាន​ទំនួលខុសត្រូវ​ផ្នែក​គ្លីនិក​រួម​ជាមួយនឹង​ HFEA ​នឹង​ Care Quality Commission .

ជាមួយនឹង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ក្នុង​ការធ្វើការ​នៅ​មន្ទីរ​ពិសោធន៍​ផ្នែក​ Assisted Conception ​លោក​ Terry ​បាន​បន្ត​ធ្វើការ​នៅ​មន្ទីរ​ពិសោធន៍​ ​និង​ ​បាន​ជួយ​បង្កើត​មន្ទីរ​ពិសោធន៍​ ​និង​ កម្មវិធី​ ICSI ​នៅ​ ​ចក្រភព​អង់គ្លេស​ ទ្វីប​អឺរ៉ុប​ មជ្ឈិមបូព៌ា​ ​ទ្វីប​អាស៊ី ​និង​ទ្វីប​អាហ្រ្វិក​។ ​លោក​ក៏​ជា​ស្ថាបនិក​មួយ​រូប​នៃ​សមាគមន៍​ Association of Clinical Embryologists ​និង​ជា​ Chartered Biologist ​ហើយ​លោក​ក៏​បាន​ចុះឈ្មោះ​ជា​ Clinical Scientist ​នៅ​ក្រុមប្រឹក្សា​ Health and Care Professions Council ​ផងដែរ​។​ បច្ចុប្បន្ន​លោក​គឺជា​ ​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ TML Embryology ​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​ ​ដែល​បាន​ ​និង​កំពុង​ផ្ដល់​ ​សេវាកម្ម​វេជ្ជសាស្រ្ត​ Clinical Embryology ​ទូទាំង​សកលលោក​។​

​​ ព័ត៌មាន ​


លោក TERRY LEONARD

អ្នក​វិទ្យា​សាស្ត្រ និង នាយកគ្រប់គ្រងរៀបចំមន្ទីរពិសោធន៍

Immunology ពីចក្រភពអង់គ្លេស

​​ ការស្នើសុំដើម្បីណាត់ជួប ​