doctor

លោក​វេជ្ជបណ្ឌិត​ ​អ៊ុយ ​គីណា ​បាន​បញ្ចប់​ការសិក្សា​ផ្នែក​សុខាភិបាល​ពី​សាកលវិទ្យាល័យ​ វិទ្យាសាស្រ្ត​សុខាភិបាល​ ​នៅ​ឆ្នាំ​ ១៩៩៦ ​នៅក្នុង​ប្រទេស​កម្ពុជា​។ ​បន្ទាប់មក​លោក​ក៏​បាន​ទទួល​វគ្គ​បណ្តុះបណ្តាល​ជំនាញ​រោគស្ត្រី ​និង​សម្ភព ​ដែល​ផ្ដោត​សំខាន់​ទៅលើ​ផ្នែក​ Gynecologic Oncology ,​ Endoscopy ​និង​ Colposcopy ​ពី​មន្ទីរពេទ្យ​ SCH Bucheon ​ដែល​ជា​មន្ទីរពេទ្យ​ដ៏​ល្បី​មួយ​នៅ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង​ក្នុង​ឆ្នាំ​ ២០១០ ។​

ក្រៅពី​ជា​វេជ្ជបណ្ឌិត​ជំនាញ​ លោក​ក៏​ជា​សមាជិក​ដែល​មាន​ការទទួលស្គាល់​ផ្នែក​ រោគស្ត្រី ​និង​សម្ភព ​ហើយ​មាន​បទពិសោធន៍​ខាង​ផ្នែក​វះកាត់​ មហារីក​ផ្នែក​រោគ​ស្ត្រី​ ​ទាំង​តូច​ ​និង​ធំ​។ ​ទន្ទឹមនឹង​នេះ​ លោក​មាន​ជំនាញ​ខាង​ផ្នែក​ព្យាបាល​មហារីក​ក្រពេញ​អូវែ ​ស្បូន​ ក​ស្បូន​ ​និង​សុដន់​ ​និង​ការព្យាបាល​ជម្ងឺ​ធ្ងន់ធ្ងរ​ដូចជា​ Multi - organ Endometriosis ,​ Pelvic Masses ,​ Ovarian Cysts and Uterine Fibroids ។​

លោក​វេជ្ជបណ្ឌិត​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការងារ​ជំនាញ​ផ្នែក​រោគស្ត្រី ​ការធ្វើ​រោគវិនិច្ច័យ​ និង​ ​ប្រើប្រាស់​បច្ចេកវិទ្យា​ Operative Hysteroscopic ​ក្នុង​ការព្យាបាល​ជម្ងឺ​ DUB ,​ Submucosal Myoma ,​ Endometriosis Polyp ។​ លោក​ក៏​មាន​បទពិសោធន៍​ក្នុង​ការធ្វើ​ Laparoscopic Surgery ​ដូចជា​ LRH ,​ TLH ,​ CISH ,​ LAVH ,​ Myomectomy ​និង​ Endometrial Ovarian Cystectomy ។​ ជាមួយ​បទពិសោធន៍​ដ៏​ច្រើន​ លោក​វេជ្ជបណ្ឌិត​នឹង​ផ្តល់​ការព្យាបាល​ ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដល់​ប្រជាជន​កម្ពុជា​គ្រប់​រូប​។​

​​ ព័ត៌មាន ​


លោកវេជ្ជបណ្ឌិត អ៊ុយ គីណា

សម្ភព រោគស្ត្រី និងវះកាត់មហារីកផ្នែករោគស្ត្រី

សាធារណរដ្ឋកូរ៉េខាងត្បូង

​​ ការស្នើសុំដើម្បីណាត់ជួប ​