
លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត គូ ណូ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ វេជ្ជបណ្ឌិតវេជ្ជសាស្ដ្រ ជំនាញឯកទេសថ្នាំសណ្តំនៅឆ្នាំ 2003 និងជំនាញឯកទេសព្យាបាលប្រព័ន្ធដង្ហើមនៅឆ្នាំ 2005 ។ លោកមានបទពិសោធន៍ការងារជាង 15 ឆ្នាំនៅក្នុងប្រទេស និងក្រៅប្រទេស។ លោកបានទទួលការបណ្តុះបណ្តាល និងធ្វើការនៅទីក្រុងប៉ារីស ប្រទេសបារាំងនៅឆ្នាំ 2004 ។ ហើយនៅឆ្នាំ 2010 លោកក៏បានទៅធ្វើការនៅប្រទេសបែលហ្ស៊ិក។
ក្រោយមក លោកក៏បានបញ្ចប់ដោយជោគជ័យកម្មវិធីបណ្តុះបណ្តាលជំនាញព្យាបាលជំងឺពាក់ព័ន្ធនឹងប្រព័ន្ធដង្ហើម។ បច្ចុប្បន្នលោកជាលេខាធិការនៃសមាគម Anesthetist - Reanimatology នៅកម្ពុជា។ មិនតែប៉ុណ្ណោះ លោកក៏ជានាយកផ្នែកថែទាំសុខភាព ( ICU ) នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ។ ក្រៅពីអាជីពការងារជាវេជ្ជបណ្ឌិតជំនាញ លោកក៏ជាសាស្រ្តាចារ្យបង្រៀនផ្នែកវេជ្ជសាស្រ្តនៅសាកលវិទ្យាល័យជាច្រើន។
ជាមួយនឹងបទពិសោធន៍ការងារនិងវគ្គបណ្តុះបណ្តាលជាច្រើនឆ្នាំ លោកបាន និងកំពុងផ្តល់ការព្យាបាលប្រកបដោយ ប្រសិទ្ធភាពដល់ប្រជាជនកម្ពុជាជាច្រើនដែលមានបញ្ហាសុខភាព។