doctor

លោកស្រី​វេជ្ជបណ្ឌិត​ ​គួន​ លីន​កា ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ Clinical Medicine ​និង​ ​បញ្ចប់​អនុបណ្ឌិត​ផ្នែក​ សម្ភ​ព ​និង​ ​រោគស្ត្រី ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ​លោកស្រី​ធ្វើការ​ជាច្រើន​ឆ្នាំ​នៅ​ មន្ទីរពេទ្យ​ ​មិត្តភាព​ខ្មែរ​-​សូវៀត ​តាំងពី​ឆ្នាំ​ ២០១៤ ​ដែល​ជា​មន្ទីរពេទ្យ​ល្បី​មួយ​ ​និង​ប្រកបដោយ​គុណភាព​ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ជាមួយ​បទពិសោធន៍​ការងារ​ជាច្រើន​ឆ្នាំ​ និង​ការសិក្សា​ប្រកបដោយ​គុណភាព​ពី​គ្រឹះស្ថាន​សិក្សា​ក្នុង​ ​និង​ក្រៅ​ ​ប្រទេស​ លោកស្រី​បាន​ ​និង​កំពុង​បង្កើត​ស្នាដៃ​ជាច្រើន​ក្នុង​វិស័យ​សុខាភិបាល​ដោយ​ទទួលបាន​បទពិសោធន៍​ ​យ៉ាង​ច្រើន​ទាក់ទង​ទៅ​នឹង​ផ្នែក​ សម្ភ​ព ​និង​ ​រោគស្ត្រី ​ការព្យាបាល​ Fertility និង​ ការអនុវត្តន៍​ Gynecology Sonography ។ ​លើស​ពី​នេះ​ទៅ​ទៀត​ ​លោកស្រី​ក៏​ធ្លាប់​បាន​ទទួល​ការបណ្ដុះបណ្ដាល​ផ្នែក​ Reproductive Medicine ​នៅ​មជ្ឈមណ្ឌល​ Fertility Center ,​ Queensland Fertility Group ,​ ​ទីក្រុង​ Brisbane ​ប្រទេស​អូស្រ្តាលី​ក្នុង​ឆ្នាំ​ ២០១៧ ​ដោយ​ការបណ្តុះបណ្តាល​នោះ​ទទួលបាន​ជោគជ័យ​ជា​វិជ្ជមាន​។​

លោកស្រី​ក៏​ធ្លាប់​បាន​ចូលរួម​ជា​សមាជិក​សកម្ម​ក្នុង​គម្រោង​ត្រួតពិនិត្យ​មហារីក​មាត់​ស្បូន​ ​និង​ទទួលបាន​ការបណ្តុះបណ្ដាល​នៅ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​ ២០១៦ ។ ​ជាមួយនឹង​បទពិសោធន៍​គ្រប់​ជ្រុងជ្រោយ​ ​ជាពិសេស​ ការព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​លោកស្រី​វេជ្ជបណ្ឌិត​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការជួយ​ដល់ស្ត្រីកម្ពុជា​គ្រប់​រូប​។​

​​ ព័ត៌មាន ​


លោកស្រីវេជ្ជបណ្ឌិត គួន លីនកា

សម្ភព រោគស្ត្រី និងជំងឺលំបាកមានកូន

សាធារណរដ្ឋប្រជាមានិតចិន និង ប្រទេសអូស្រ្តាលី

​​ ការស្នើសុំដើម្បីណាត់ជួប ​