doctor

លោកស្រី​វេជ្ជបណ្ឌិត​ ​គីម ​លុម្ពី​នី ​បាន​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ ​និង​ ​ឱសថស្ថាន​នៅ​ទីក្រុង​ហូជីមិញ​ ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​ ១៩៩៧ ​។ ​នៅ​ឆ្នាំ​ ២០០៥ ​លោកស្រី​បាន​ទទួល​សញ្ញាបត្រ​ជំនាញ​វេជ្ជសាស្រ្ត​សង្គ្រោះ​បន្ទាន់​ ​ពី​មហាវិទ្យាល័យ​មួយ​នៅ​ទីក្រុង​ភ្នំពេញ​។​ លោកស្រី​មាន​បទពិសោធន៍​ ​នៅ​មន្ទីរពេទ្យ​ផ្នែក​ Maternity and Gynecology ​ជិត​ ២១ ​ឆ្នាំ​។​

លោកស្រី​វេជ្ជបណ្ឌិត​មាន​បទពិសោធន៍​ជាច្រើន​ក្នុង​ការសម្រាល​កូន​ ​ការ​សម្រាល​កូន​ដោយ​ធ្វើ​ការវះកាត់​ ​ការធ្វើ​រោគវិនិច្ឆយ ​និង​ ​ការព្យាបាល​រោគស្ត្រីដូចជា​ ​ការបង្ក​រោគ​នៅ​ប្រដាប់​បន្ត​ពូជ​ ​និង​ ភាព​មិន​ប្រក្រតី​នៃ​វដ្ត​រដូវ​។ ​លើស​ពី​នេះ​ទៅ​ទៀត​ ​លោកស្រី​ក៏​មាន​មាន​បទពិសោធន៍​ជាច្រើន​ក្នុង​ការវះកាត់​ ​និង​ព្យាបាល​ជម្ងឺ​ដូចជា​ Uterine Fibroma ,​ Cyst Ovarian ,​ Ectopic Pregnancy ,​ Vaginal Cyst ,​ Uterine Prolapse ​និង​ Breast Nodular ។​

បច្ចុប្បន្ន ​លោកស្រី​កំពុង​ធ្វើការ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត ​ហើយ​ក្រៅពី​អាជីព​ជំនាញ​ ​លោកស្រី​ក៏​មាន​ទំនួលខុសត្រូវ​ក្នុង​ការត្រួតពិនិត្យ​ការបង្រៀន​ ​និង​តាមដាន​និស្សិត​ពេទ្យ​។​ ក្រៅពី​បទពិសោធន៍​ជាច្រើន​ក្នុង​អាជីព​ការងារ​ លោកស្រី​ក៏​បាន​បញ្ចប់​វគ្គ​សិក្សា​រយៈពេល​មួយ​ខែ​ដោយ​ជោគជ័យ​លើ​វគ្គ​បណ្តុះបណ្តាល​មួយ​មាន​ឈ្មោះ​ថា​ “ The Training Course on Project for Cervical Cancer early Diagnosis and Therapy ” ​នៅ​ប្រទេស​ជប៉ុន​។ ​លើស​ពី​នេះ​ទៅ​ទៀត​ ​បច្ចុប្បន្ន​លោកស្រី​កំពុង​ចូលរួម​ក្នុង​កម្មវិធី​អប់រំ​សុខភាព​ ការពិនិត្យ​ព្យាបាល​ទាន់​ពេលវេលា​ ​របស់​កម្មវិធី​ព្យាបាល​ JICA ​( Japan International Cooperation Agency )​ ​និង​ Cambodia Gynecology Maternity Associations ។​

បទពិសោធន៍​អស់​ទាំងនេះ​រួម​ជាមួយ​ការតាំងចិត្ត​ខ្ពស់​ ​បាន​ជំរុញ​អោយ​លោកស្រី​ខិតខំ​ប្រឹងប្រែង​ក្នុង​ការផ្តល់​សេវា​ ​សុខាភិបាល​ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​គ្រប់​រូប​ដែល​មាន​បញ្ហា​សុខភាព​។​

​​ ព័ត៌មាន ​


លោកស្រីវេជ្ជបណ្ឌិត គីម លុម្ពីនី

សម្ភព និងរោគស្ត្រី

ប្រទេសវៀតណាម

​​ ការស្នើសុំដើម្បីណាត់ជួប ​