doctor

លោកស្រី​វេជ្ជបណ្ឌិត​ ​ឈិត ​ម៉ារីយ៉ាន ​បាន​ចាប់ផ្តើម​អាជីព​នៅក្នុង​វិស័យ​សាធារណៈ​តាំងពី​ឆ្នាំ​ ១៩៩៧ ​នៅ​មន្ទីរពេទ្យ​ ​បង្អែក​ខេត្ត​សៀមរាប​ក្នុង​ផ្នែក​ STD ​ដែល​ក្នុង​អំឡុងពេល​នោះ​ ​លោកស្រី​ទទួលបាន​សញ្ញាបត្រ​ជំនាញ​ ​ឯកទេស ​សម្ភ​ព ​រោគ​ស្ត្រី​ ​និងជំងឺលំបាកមានកូន​ ​នៅ​សាកលវិទ្យាល័យ​ Paul Sabatier ​នៅ​ប្រទេស​បារាំង​។​

ក្នុង​ឆ្នាំ ២០០៨ ​លោកស្រី​បាន​ចាប់ផ្តើម​ធ្វើការ​ជា​វេជ្ជបណ្ឌិត​ជំនាញ​ ​សម្ភ​ព ​រោគ​ស្ត្រី​ ​និងជំងឺលំបាកមានកូន ​ក្នុង​វិស័យ​រដ្ឋ​ ​និង​ ​ឯកជន ​ដោយ​មាន​បទពិសោធន៍ 17 ឆ្នាំ​នៅ​ មន្ទីរពេទ្យ​សាធារណៈ​ ​និង​ បទពិសោធន៍​រយៈពេល ៨ ឆ្នាំ​ ​នៅក្នុង​គ្លីនិក​ឯកជន​។ ​យោង​ទៅតាម​បទពិសោធន៍​ការងារ​រយៈពេល ១៧ ឆ្នាំ​ លោកស្រី​បាន​ចូលរួម​សកម្មភាព​ជាច្រើន​ក្នុង​ការព្យាបាល​ជំងឺ​ ​រោគស្ត្រី ​ដោយ​រួម​មាន​ការវះកាត់​ផងដែរ​។​

នៅ​ឆ្នាំ ២០១៥ ​លោកស្រី​បាន​ចាប់ផ្តើម​ចូលរួម​ក្នុង​គម្រោង​មួយ​ស្តីពី​ ​ការត្រួតពិនិត្យ​មហារីក​មាត់​ស្បូន​ ​ដែល​មាន​កិច្ចសហការ​រវាង​ SCGO ​របស់​ប្រទេស​កម្ពុជា​ ​និង​ JSOG ​របស់​ប្រទេស​ជប៉ុន​។ ​ក្នុង​អំឡុងពេល​នោះ​ ​លោកស្រី​បាន​ក្លាយជា​មនុស្ស​សំខាន់​ ​ហើយ​ក៏​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​គម្រោង​នេះ​ ដែល​មាន​សមាជិក​មក​ ពី​មន្ទីរពេទ្យ​ជាតិ​ចំនួន​ ៣ ​ផ្សេង​គ្នា​រួមមាន​៖​ ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​,​ ​មន្ទីរពេទ្យ​កាល់ម៉ែត ​និង​ មជ្ឈមណ្ឌល​គាំពារ​មាតា​ ​និង​ទារក ​( NMCH )​ ​។ ​បច្ចុប្បន្ន​លោកស្រី​កំពុង​ធ្វើ​សកម្មភាព​ក្នុង​ការបង្កើត​ Protocol ​ចំពោះ​ជម្ងឺ​មហារីក​កស្បូន​ សម្រាប់​មន្ទីរពេទ្យ​ជាតិ​ ​និង​ ក្រសួង​សុខាភិបាល​។​

ក្នុង​អំឡុងពេល​ជាច្រើន​ឆ្នាំ​នៃ​បទពិសោធន៍​ទាំងនេះ​ ​លោកស្រី​បាន​បញ្ចប់​ការសិក្សា​ ​និង​ ​បាន​ចូលរួម​ សកម្មភាព​ជាច្រើន​ ​ដោយ​មាន​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​ដូចជា​ ​ប្រទេស​បារាំង​ សហរដ្ឋ​អាមេរិក​ ជប៉ុន​ ​សិង្ហបុរី​ ​ម៉ាឡេស៊ី​ ​និង​ ​ថៃ​។​

​​ ព័ត៌មាន ​


លោកស្រីវេជ្ជបណ្ឌិត ឈិត ម៉ារីយ៉ាន

សម្ភព រោគស្ត្រី និងជំងឺលំបាកមានកូន

ប្រទេសបារាំង

​​ ការស្នើសុំដើម្បីណាត់ជួប ​